Jarrod Bowen ថារដូវកាលនេះមិនមែនជារដូវកាលដ៏អាក្រក់នោះទេសម្រាប់ West Ham
នេះបើយោងតាមគេហទំព័រ claretandhugh.info បានចុះផ្សាយថាលោក Jarrod Bowen បាននិយាយថា រដូវកាលរបស់ West Ham មិនអាក្រក់ទេ ទោះបីជាមានការប្រកួតមួយចំនួនខកចិត្តក៏ដោយ។
កីឡាករ Bowen គឺជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេរបស់ក្លឹប ដោយរកបាន 9 គ្រាប់នៅរដូវកាលនេះ ដោយគាត់ក៏បានស៊ុតបញ្ចូលទីបាន 6 គ្រាប់ក្នុងការប្រកួតក្រៅដីចំនួន 6 របស់ Premier League ដែលក្រុម Hammers បានលេងក្នុងរដូវកាលនេះ។
Bowen បាននិយាយថា “មានការខកចិត្តបន្តិចជាមួយនឹងការប្រកួតមួយចំនួន ប៉ុន្តែនៅទីបំផុត យើងឈរនៅលេខរៀងទី 6 ក្នុងលីគ ហើយយើងស្ថិតក្នុងវគ្គ 16 ក្រុមចុងក្រោយនៃ UEFA Europa League ហើយយើងក៏មានពាន FA Cup ដែរ។ វាមិនមែនជារដូវកាលអាក្រក់ទាល់តែសោះ»។ លេងបាល់អនឡាញ
Comments
Post a Comment