កីឡាករ កាស៊ីប រ៉ាយណូ មកពីហ្វីលីពីន ប្តេជ្ញាផ្តួល សុខ ធី មិនលើសទឹកទី១


 ព្រឹត្តិការណ៍ប្រដាល់គុនខ្មែរ KKIF នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ស្អែកនេះ មានកីឡាករជើងខ្លាំងជួរមុខកម្ពុជា៦រូប នឹងត្រូវប្រយុទ្ធតតាំងជាមួយកីឡាករមកពី៦ប្រទេសផ្សេងគ្នាផងដែរ គឺមានថៃ ម៉ាឡេស៊ី ហ្វីលីពីន ប្រេស៊ីល យ៉ែមែន និងអ៊ីតាលី។

ក្នុងចំណោមជើងខ្លាំងបរទេសទាំង៦នាក់នោះ មានតែកីឡាករ កាស៊ីប រ៉ាយណូ មកពីប្រទេសហ្វីលីពីន ម្នាក់ប៉ុណ្ណោះហាក់មានជំនឿចិត្តខ្ពស់ជាងគេ និងបានបោះសម្តីយ៉ាងឡូយថា នឹងផ្តួលកីឡាករ សុខ ធី ហៅកាកា មិនឱ្យលើសពីទឹកទី១នោះឡើយ…។

សូមបញ្ជាក់ថា ការប្រកួតប្រដាល់គុនខ្មែរលក្ខណៈមិត្តភាពអន្តរជាតិCAMBODIA KUN KHMER KKIF គឺប្រជុំទៅដោយជើងខ្លាំង និងជាម្ចាស់ខ្សែក្រវាត់ពហុស្ថាប័ន ដែលនឹងត្រូវមកតតាំងជាមួយកីឡាករលំដាប់ៗរបស់កម្ពុជា ឬអាចនិយាយបានថា ជាព្រឹត្តិការណ៍ប្រដាល់គុនខ្មែរមួយកម្រិតខ្ពស់ ។

ដូច្នេះយើងរង់ចាំមើលថា តើកីឡាករ កាស៊ីប រ៉ាយណូ មកពីប្រទេសហ្វីលីពីន អាចផ្តួលកីឡាករជើងខ្លាំង សុខ ធី ហៅកាកា ដែលកីឡាករបរទេសភាគច្រើនកោតញញើតនឹងស្នៀតប្រយុទ្ធមុតស្រួច ក៏ដូចជាភាពតាន់របស់គេផងដែរ។ ប៉ុន្តែមហាជនកម្ពុជា ជឿថា កីឡាករ កាស៊ីប រ៉ាយណូ អាចនឹងឆ្លងមិនផុតពីទឹកទី៣ក្រោមកណ្តាប់ដៃកីឡាករ សុខ ធី ទៅវិញទេ…៕ គុណខ្មែរ


Comments

Popular posts from this blog

Casemiro សោកស្ដាយ​ពេល​ចូល​រួមជាមួយ Manchester United

​ការប្រកួត Tottenham Hotspur ទល់នឹង West Ham United

Dele Alli រង​ការ​ខូច​ចិត្ត​បន្ទាប់ការជាសះស្បើយពីរបួសនៅមិនទាន់ល្អប្រសើរ